វីរុសបំប្លែងថ្មី Delta ដែលឆ្លង២៣ខេត្តរាជធានីមានចំនួន៩៩៩ករណី (Video Inside)
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីDelta សរុបជិត១ពាន់អ្នកហើយ។ យោងតាមសេចក្តីប្រកាស ព័ត៍មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី២២សីហារាជធានីនិងខេត្តចំនួន២៣ហើយដែលគេបានរកឃើញ ការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន៩៩៩ករណី, ក្នុងនោះ រាជធានីភ្នំត្រូវបានគេរកឃើញមានការឆ្លងច្រើនជាងគេ ចំនួន ២៣៨ករណី, ខេត្តឧត្តរមានជ័យជាខេត្តដែលបានរកឃើញការឆ្លងច្រើនលំដាប់ទី២ចំនួន១៧៦ករណី, ខេត្ត សៀមរាប១៣៨ករណី, បន្ទាយមានជ័យ ១៤៦ករណី, ខេត្តព្រះវិហារ ៥១ករណី, ខេត្តប៉ៃលិន២៧ករណី, ខេត្ត
បាត់ដំបង២៧ករណី, ខេត្តស្វាយរៀង៣៨ករណី, ខេត្តកំពង់ធំ ៣៩ករណី, ខេត្តត្បូងឃ្មុំ១២ករណី, ខេត្តកំពង់ចាម ១៨ករណី, ខេត្តរតនគិរី ១០ករណី, ខេត្តកំពង់ស្ពឺ ៧ករណី, ខេត្តកណ្តាល ២៩ករណី, ខេត្តព្រៃវែង ៣ករណី , ខេត្ត កំពត២ករណី, ខេត្តស្ទឹងត្រែង១៩ករណី, ខេត្តកំពង់ឆ្នាំង ១ករណី , ខេត្តពោធិសាត់ ៤ករណី , ខេត្តកោះកុង ១ករណី, ខេត្តមណ្ឌលគិរី៦ករណី, ខេត្តព្រះសីហនុ ៣ករណី , និងខេត្តតាកែវ ៤ករណី។ ខេត្តចំនួន២ផ្សេងទៀត ដែលមិនទាន់មានការឆ្លងវីរុសបំប្លែងថ្មី Delta នោះគឺខេត្តក្រចេះ និងខេត្តកែប។