ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងមានចំនួន៤១០ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះមានចំនួន៤១០ករណីដែលជាតួលេខឆ្លងធ្លាក់ចុះ ទាបជាងគេក្នុងខែសីហានេះ។ ការឆ្លង៤១០ ករណីថ្ងៃ នេះរួមការឆ្លងចូលក្នុងសហគមន៍ចំនួន២៧៨ករណី និងការឆ្លងមកពីក្រៅប្រទេស១៣២ករណី។ បើប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៨៦ករណី, ចំណែកតួលេខឆ្លងមកពី ក្រៅប្រទេស ក៏បានថយចុះ៤៤ករណីផងដែរ។ ការស្លាប់ ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន ១៦នាក់ ដែលចំនួននេះកើនឡើង២នាក់ បៀបធៀបនឹង ម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៨៤ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៧ម៉ឺន៥ពាន់៣៤០ករណី ។

កម្ពុជាគិតត្រឹមថ្ងៃ ទី២៣ខែសីហា, ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៨ម៉ឺន៩ពាន់៦៤១ករណី, ការស្លាប់សរុបកើនចំនួន ១ពាន់៨០៨នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន ៨ម៉ឺន៥ពាន់៦១៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner