ពលរដ្ឋចាក់វ៉ាក់សាំងទូទាំងប្រទេសបាន ៦០,៧៣% (Video Inside)
ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងបានកើនជាង៩លាន៧សែននាក់ហើយគិតត្រឹម ថ្ងៃទី២៣ សីហានេះ។
យោងតាមក្រសួងសុខាភិបាលពលរដ្ឋដែលបានទទួលវ៉ាក់សាំង មានចំនួនសរុប៩លាន៧សែន ១ម៉ឺន៧ពាន់២៥៨នាក់ ក្នុងនោះអ្នកចាក់វ៉ាក់សាំងបាន២ដូសរួចមានចំនួន៧លាន៨សែន៧ម៉ឺន៤ពាន់៩៣៨នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋសរុបចំនួន១៦លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ កើនបាន ប្រមាណ៦០,៧៣%ហើយ, ចំណែកការចាក់ដូសទី៣ ឬដូសជម្រុញវិញ ទើប ចាក់បានលើពលរដ្ឋចំនួន ៤៨ម៉ឺន៦ ពាន់៨៣៤នាក់នោះទេ។