ឃាត់ខ្លួនមនុស្ស ៦០៦នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)
មនុស្សចំនួន ៦០៦នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និងវិធានសុខាភិបាល។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងនៅថ្ងៃច័ន្ទនេះថា ក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់យានយន្តបានចំនួន ១៨៥ និងផាកពិ ន័យជាប្រាក់បានចំនួន ២លានរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ២២៩ ករណី។ នេះជាតួលេខបង្ហាញ ការកាន់តែថយចុះនូវសកម្មភាពបំពានវិធានការរដ្ឋបាលក្រោយសមត្ថកិច្ចរឹតបន្តឹងវិធានការច្រើនថ្ងៃកន្លងមកនេះ ។
បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យ មានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី ៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។