អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា បានឧបត្ថម្ភថវិកាចំនួន១ពាន់លានរៀលជូន TYDA (Video Inside)
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយាបានឧបត្ថម្ភថវិកាចំនួន១ពាន់លានរៀល ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA)ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេច តេជោ (TYDA) បានចាត់ទុកការចូលរួមនោះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នៅបានថ្លែងអំណរគុណចំពោះ សប្បុរសជនទាំងអស់ ដទៃទៀតដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោតាម រយៈ ការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ សីហា ឆ្នាំ២០២១ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែបន្តមានចំនួន ច្រើននោះ សប្បុរសជនជាច្រើន ត្រូវគេជើញបានចូលរួមឧបត្ថម្ភជាថវិកា, ភេសជ្ជ:, អាហារ និងសម្ភារៈជូនដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលកំពុងចូលរួមយ៉ាងខ្លាំងក្លាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដើម្បី សុវត្ថិភាពប្រជាពលរដ្ឋទូទាំងប្រទេស ។