ខេត្តកំពត ឆ្លងថ្មី១២នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តកំពត បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ និងមានអ្នកស្លាប់ម្នាក់ ថែមទៀតនៅថ្ងៃនេះ ។ នេះជាតួលេខឆ្លងច្រើនជាងម្សិលមិញចំនួន ៣នាក់ ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះបានកើតលើ ពលរដ្ឋនៅក្នុងស្រុកកំពង់ត្រាចចំនួនម្នាក់, ស្រុកជុំគីរី ម្នាក់, ស្រុកឈូក ៧នាក់, ស្រុក បន្ទាយមាស ២នាក់ និង នៅស្រុកអង្គរជ័យចំនួន ម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ម្នាក់ទៀតនោះវិញ គឺជាស្រ្តី អាយុ ៦០ឆ្នាំ នៃស្រុកទឹកឈូ ។
ខេត្តកំពត គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៥៥៨នាក់, អ្នកជាសះស្បើយឡើងវិញមាន ចំនួន ៣ពាន់ ៣១០នាក់ និងមានអ្នកស្លាប់បានកើនដល់ ៦៤ នាក់ ហើយ ៕