កងកម្លាំងឈរជើងតាមព្រំដែន ទទួលអំណោយមី ១ម៉ឺន៣ពាន់កេស របស់សម្តចតេជោ ហ៊ុន សែន (Video Inside)
មី១ម៉ឺន៣ពាន់កេសដែលជាការឧបត្ថម្ភរបស់សម្តចតេជោហ៊ុនសែន ត្រូវបានផ្តល់ចំពោះកងកម្លាំង ដែលឈរ ជើងនៅតាមបន្ទាត់ព្រំដែន។ ពិធីប្រគល់និងទទួលមី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២សីហា ឆ្នាំ២០២១ ដោយ
មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ និងប្រមុខដឹកនាំកងកម្លាំងនគរបាល និងកងទ័ព គឺនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
ក្នុងពិធីប្រគល់និងទទួលនៅរោងចក្រម្សៅមី ម៉ែន សារុនក្នុងខណ្ឌព្រែកព្នៅនោះ, កងទ័ពនិងកងរាជអាវុធហត្ថទទួលបានមីចំនួន៨ពាន់កេស និងកងកម្លាំងនគរ បាលជាតិ ទទួលបានចំនួន៥ពាន់កេស សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ។
នៅក្នុងឱកាសនោះផងដែរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅបានឧបត្ថម្ភបន្ថែម ម៉ាស់ចំនួន២០ ម៉ឺនម៉ាស់, ផ្លែមៀន ចំនួន១០តោន និងក្រុមហ៊ុនឧកញ៉ាម៉ែន សារុន នៅបានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារអាមេរិកថែមទៀតផង ដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងក្នុងឳកាសនោះដែរថារាជរដ្ឋាភិបាលបាននិងកំពុងត្រៀមដាក់ចេញ នូវ កញ្ចប់ថវិកាអន្តរាគមន៍ ក្នុងទំហំទឹកប្រាក់ប្រមាណជិត១ពាន់លានដុល្លារអាមេរិក សំដៅបន្តប្រយុទ្ធការពារអាយុ ជីវិតប្រជាពលរដ្ឋ និងការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច។