កម្ពុជាគ្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (Video Inside)
គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។ ផ្លូវជាតិលេខ៤៨ គឺជាផ្នែក មួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងភ្ជាប់ពីភាគខាងកើតនៃ ឧបទ្វីប ឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េនៃប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃទី២៣សីហាឆ្នាំ២០២១ បានអញ្ជើញ ជាអធិបតីក្នុងពិធីចុះហត្ថលេ ខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពី សាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ ផ្លូវជាតិលេខ៤៨ ដែល ត្រូវរៀបចំលើកគុណភាព ប្រវែង១៤៨ គីឡូម៉ែត្រនោះ គឺចាប់ពីចំការហ្លួង នៃស្រុកស្រែអំបិល រហូតដល់ក្រុង ខេមរភូមិន្ទ នៃខេត្តកោះកុង។
ការស្ថាបនាផ្លូវនោះ ក៏មានការសាងសង់ស្ពានថ្មីចំនួន៤កន្លែងប្រវែង១១៣ម៉ែត្រ, ប្រព័ន្ធបង្ហូររំដោះទឹក លូមូល បេតុង១៤០កន្លែង,លូប្រអប់១៥កន្លែង, បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍, ការកំណត់ល្បឿន៨០គីឡូម៉ែត្រ ក្នុង១ម៉ោងនៅតំបន់ទំនាប ឬផ្លូវត្រង់ និង ៦០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់ តំបន់ខ្ពង់រាប ឬផ្លូវកោង។ ចំណែក
រយៈពេលសាងសង់នឹងមានរយៈពេលចំនួន៣២ខែ និងគ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១ត ទៅ។ យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន គម្រោងសាងសង់ផ្លូវ នោះ គ្រោងចំណាយទឹកប្រាក់សរុប ប្រមាណ៧៨លាន៣សែន៩ម៉ឺន៨ពាន់៧៤១ដុល្លារអាមេរិក។