ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍អាកាសធាតុកម្ពុជា ក្នុងរយៈពេល ១សប្ដាហ៏ទៅមុខ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៤សីហាឆ្នាំ២០២១ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃ៣១សីហាឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលឥទ្ធិពលជ្រោងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ទន្ទឹមនឹងនោះក៏នឹងអាចកើតមានជ្រលងសម្ពាធទាប ITCZ សាជាថ្មីផងដែរ។

ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពបែបនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅខ្លាំង និងមានលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងមានលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ រីឯនៅតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ហើយនៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រមធ្យម។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner