អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៣លាន៣១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤៥ម៉ឺននាក់ និងជាសះស្បើយ១៩០លាន៨៧ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១៣លាន៣១ម៉ឺន៨ពាន់៥៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៤៥ម៉ឺន៣ពាន់៨៧៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩០លាន៨៧ម៉ឺន១ពាន់៧៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៨លាន៨១ម៉ឺន៤ពាន់៥៩៦នាក់ ស្លាប់ចំនួន៦៤ម៉ឺន៦ពាន់៦៦៧នាក់ និងជាសះស្បើយចំនួន៣០លាន៥៧ម៉ឺន២២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៤៦ម៉ឺន៣២៨នាក់ ស្លាប់៤៣ម៉ឺន៥ពាន់៥០នាក់ និងជាសះស្បើយ៣១លាន៦៩ម៉ឺន៥៨៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៥៨ម៉ឺន៣ពាន់៩៩៤នាក់ ស្លាប់ចំនួន៥៧ម៉ឺន៤ពាន់៩៤៤នាក់ និងជាសះស្បើយ១៩លាន៤៧ម៉ឺន៩ពាន់៩៤៧នាក់ ៕ ប្រភព៖ worldometers
