ប្រជាពលរដ្ឋ ៤៣នាក់ត្រូវាបរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីដែលតា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃ២៤សីហានេះ បានជូនដំណឹងថា មានប្រជាពលរដ្ឋ៤៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ៩១៤នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩បំប្លែងថ្មីដែលតា នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៣សីហាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឬបានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ ត្រូវតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព។

សូមជម្រាបថា នៅទូទាំងប្រទេសកម្ពុជា គិតមកដល់ថ្ងៃ២០សីហាមានអ្នកវិជ្ជមានកូវីដ-១៩បំប្លែងថ្មីដែលតា ចំនួន៩៩៩នាក់ហើយ។ មេរោគបំប្លែងថ្មីដែលតា ត្រូវក្រសួងសុខាភិបាលបញ្ជាក់ថា វាមានសមត្ថភាពចម្លងខ្លាំងជាងវីរុសកូវីដ-១៩ដទៃ ច្រើនដង ហើយនៅពេលឆ្លងអ្នកជំងឺមិនងាយមានរោគសញ្ញាចេញឲ្យដឹងឡើយ ហើយវាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់ អ្នកមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner