ទីបំផុតនិយ័តករអាមេរិកអនុម័តពេញលេញអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech

អាមេរិក៖ និយ័តករឱសថអាមេរិកបានអនុម័តទាំងស្រុងចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech ដែលនេះជាការសម្រេចចិត្តមួយ ត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានរលកថ្មីនៃអាណត្តិវ៉ាក់សាំង ខណៈវីរុសបំប្លែងខ្លួនថ្មី Delta កំពុងវាយលុកសហរដ្ឋអាមេរិក។

ថ្លែងនៅឯសេតវិមាន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ថា ជាពេលវេលាដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់យើង ហើយបានជំរុញឱ្យអាជីវកម្មឯកជនជាច្រើនតម្រូវឱ្យនិយោជិកត្រូវចាក់វ៉ាក់សាំង។ លោក បៃដិន បានសង្កត់ធ្ងន់ថា ដល់ពេលវេលាដែលអ្នកត្រូវទៅចាក់វ៉ាក់សាំងហើយ សូមទទួលវានៅថ្ងៃនេះ… មិនត្រូវខ្ជះខ្ជាយពេលវេលាទៀតនោះទេ ។

បើតាមស្នងការស្តីទីរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) លោកស្រី Janet Woodcock ការអនុម័តរបស់ FDA លើការប្រើប្រាស់វ៉ាក់សាំងនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ នៅពេលដែលយើងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩។ វ៉ាក់សាំងនេះ ដែលបច្ចុប្បន្ននឹងត្រូវបានដាក់លក់នៅលើទីផ្សារក្រោមឈ្មោះ Comirnaty គឺជាថ្នាំបង្ការដំបូង ដែលទទួលបានការយល់ព្រមពេញលេញ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner