ក្របខ័ណ្ឌ Premier League បញ្ជាក់ពីករណីវិជ្ជមានកូវីដថ្មីចំនួន ១៦ នៅក្នុងការធ្វើតេស្តចុងក្រោយ
កីឡាករ និងបុគ្គលិកក្លឹបចំនួន១៦នាក់ នៅក្របខ័ណ្ឌ Premier League បានធ្វើតេស្ត រកឃើញមេរោគឆ្លងកូវីដកាលពីសប្តាហ៍មុន បន្ទាប់ពីបានធ្វើតេស្តសរុបចំនួន ៣០៦០ នាក់ ។

បន្ទាប់ពីធ្វើការប្រកួតបាន២សប្តាហ៍ នៅ Premier League បានរកឃើញអ្នកមានវិជ្ជមានកូវីត-១៩ ចំនួន១៦ករណី សប្តាហ៍ទី១ រកឃើញ១២ករណី និងសប្តាហ៍ទី២ រកឃើញ៤ករណី ។

តួលេខនេះបង្ហាញពីការកើនឡើង បន្ទាប់ពីមានករណីវិជ្ជមានចំនួន៩ករណី នៅក្នុងសប្តាហ៍ទី១ និងទី១១ ដែលបញ្ចប់កាលពីថ្ងៃទី១៥ ខែសីហា ។
គួរបញ្ជាក់ថា ក្របខ័ណ្ឌ Premier League នឹងធ្វើតេស្ត២ដង ប្រចាំសប្តាហ៍ ទៅលើបុគ្គលិកស្នូល ពី៨៥នាក់ ទោ១០០នាក់ តាមរយៈ PCR ដើម្បីបញ្ជាក់ពីលទ្ធផល នេះបើតាមការបញ្ជាក់របស់តំណាងក្របខណ្ឌ Premier League ។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea កីឡាករ Christian Pulisic ខ្សែការពារ Ben White របស់ក្រុម Arsenal តេស្តវិជ្ជមានកូវីត-១៩ ៕

