អាស៊ានឆ្លងកូវីដ១៩មានជាង៨ម៉ឺនករណីរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៨ម៉ឺន២ពាន់៦៧៦ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣០៦នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។


ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៨ម៉ឺន២ពាន់៦៧៦ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៣០៦នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន,សឹង្ហបុរី, វៀតណាម, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន១ម៉ឺន៩ពាន់១០៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤លាន៨ពាន់១៦៦ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៣៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១២ម៉ឺន៨ពាន់២៥២នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន៨៣៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៥៩ម៉ឺន៣ពាន់៦០២ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២១១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៤ពាន់៥៥៣នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៧ពាន់១៦៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៨ម៉ឺន៣ពាន់៩៥១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២២៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩ពាន់៧៨៨នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន២ពាន់៦៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៨៦ម៉ឺន៩ពាន់៦៩១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣០៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ម៉ឺន២ពាន់២៦៤នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន២ពាន់១៨៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៧ម៉ឺន៥ពាន់៨៧១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១២៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៤ពាន់៤៩៩នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី១ម៉ឺន៣៩៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣៥ម៉ឺន៨ពាន់៤៥៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៨៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់៦៦៦នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៤៦៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩ម៉ឺន១០៧ករណី។ ចំណែកការស្លាប់ថ្មី១៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៨២១នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១១៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៦ពាន់៦៩២ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥០នាក់។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន៣៣៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ម៉ឺន២ពាន់៩៥៧ករណី។
ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសប្រុយណេ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៩លាន៤៦ម៉ឺន១ពាន់៦៦ករណី, និងការស្លាប់មាន២០ម៉ឺន៩ពាន់៩០៧នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២១៣លានករណី, និងការស្លាប់មានជាង៤លាន៤៥ម៉ឺននាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner