នាយអាវុធហត្ថរាជធានីភ្នំពេញ សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ទទួលបានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង!

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃអង្គារ ទី ០៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប បានចុះសួរសុខទុក្ខ មន្ត្រីអាវុធហត្ថ ០១រូប ដែលកំពុងចូលសម្រាកព្យាបាល ជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត គឺលោកឧត្តមសេនីយ៍ត្រី  លី  សាត់សាយ  មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយការឈឺឆ្អាលនិងយកចិត្តទុកដាក់បំផុត។ ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏នាំយកនូវ ថវិកា ទឹកសុទ្ធ ភេសជ្ជ:ចម្រុះ និង ផ្លែឈើស្រស់ ជូនដល់អ្នកជំងឺជាអំណោយសួរសុខទុក្ខផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner