ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យការដ្ឋានសាងសង់អាគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ!

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះពិនិត្យការដ្ឋានសាងសង់អាគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដែលប្តូរទីតាំងថ្មី ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងដែលបានចាប់ផ្តើមសែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៩ ហើយតាមគម្រោងនឹងត្រូវរួចរាល់ជាស្ថាពរ ក្នុងខែមិថុនា ឆ្នាំ២០២០។

អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដែលកសាងថ្មីនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រចនាឡើងតាមគម្រូឯកភាពគ្នា ប្រកបដោយភាពប្រណិតទាន់សម័យ ដោយអនុវត្តតាមការចង្អុលបង្ហាញ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អាគារជំរំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner