ខេត្ពព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវិដ-១៩ ចំនួន ១៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ
យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកគូលែនចំនួន ៩នាក់ និងពលរដ្ឋនៅក្នុងស្រុករវៀង ៤នាក់ ។ ខេត្ពព្រះ វិហារ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៥៧នាក់ អ្នកជាសះស្បើយឡើងវិញមានចំនួន ៥៨៤នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕