ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលថវិកា និងថ្នាំពេទ្យ ជាអំណោយរបស់ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន
ជាការចូលរួមចំណែកក្នុងសកម្មភាពការងារមនុស្សធម៏ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកការងារ ទំនាក់ទំនងសាធារណៈ ជាមួយអង្គការក្រៅរដ្ឋាភិបាល NGO និងអង្គការមហា ជន និងលើកមតិយោបល់ជូន រដ្ឋមន្រ្តី ក្នុងកិច្ចការងារនេះ បាននាំយកនូវថវិកា ចំនួន ៨ លានរៀល និងថ្នាំពេទ្យប្រភេទវីតាមីន ថ្នាំបំបាត់ក្តៅខ្លួន យកមកប្រគល់ ជូន ឯកឧត្តម រដ្ឋមន្រ្តី ដើម្បីទុកចែកជូនគ្រួសារប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តា ឡីស័ក នៅមូលដ្ឋាន ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ឯកឧត្តម ឡុង សេង បានបញ្ជាក់ថា ថវិកា និងថ្នាំពេទ្យ ទាំងនេះ គឺជាការ ចួលរួមចំណែកជាមួយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលក្នុងរយ:ពេលជា បន្តបន្ទាប់មកនេះ តែងតែបានទិញនូវស្បៀងអាហារ យកទៅចែកជូនដល់បង ប្អូនប្រជាពលរដ្ឋដែលត្រូវបានធ្វេីចត្តាឡីស័ក នៅតាមខ្នងផ្ទះក្នុងមូលដ្ឋានស្រុក កោះសូទិន ខេត្តកំពង់ចាម ។ ចំពោះថ្នាំពេទ្យទុកជូនដល់មណ្ឌលសុខភាព ស្រុក កោះសូទិន សម្រាប់ព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលមក សម្រាកព្យាបាល ។ ឯកឧត្តម ឡុង សេង សន្យាបន្តជួយទិញជាថ្នាំពេទ្យ បន្ថែម ទៀតនៅពេល ឯកឧត្តម រដ្ឋមន្រ្តី ចុះទៅមូលដ្ឋានស្រុកសូទិន ជួបជាមួយក្រុមគ្រូ ពេទ្យ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វេីចត្តាឡីស័ក តាមផ្ទះនីមួយៗ ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការអរគុណចំពោះលោក ឯកឧត្តម ឡុង សេង ដែលបានផ្តល់ជូននូវថវិកា និងថ្នាំពេទ្យមួយចំនួន ដល់ ក្រសួងព័ត៌មាន ដែលជាតម្រូវការចាំបាច់និង ស្របពេលដែល ថ្នាក់ដឹកនាំ និង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងចុះនាំយកនូវ ស្បៀងអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋ កំពុងធ្វេីចត្តា ឡីស័ក តាមបណ្តាខ្នងផ្ទះ រយ:ពេល១៤ ថ្ងៃ ហេីយមិនអាចចេញទៅក្រៅប្រកប របរ រកស៊ីទទួលបាន ។ ដូច្នេះស្បៀងអាហារដែល ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង លោកជំទាវ បានផ្តល់ជូនដល់ប្រជាពលរដ្ឋ ជាច្រេីន រយគ្រួសារ ជាបន្តបន្ទាប់មកនេះ គឺអាចជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ផងដែរ ៕ ដោយ / គ្រី សម្បត្តិ