ទស្សនៈមេផ្ទះ
កាលពីថ្ងៃទី២៨ សីហា កម្ពុជាសម្រេចទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានចំនួន ៣០០នាក់ ដើម្បីស្នាក់នៅជាបណ្តោះអាសន្នមុននឹងឆ្ពោះទៅកាន់ប្រទេសទី៣។ (https://t.me/ams1minute/15611)
កម្ពុជាធ្លាប់ធ្លាក់ចូលក្នុងភ្លេីងសង្គ្រាមអស់រយៈពេលជាង៣០ឆ្នាំ។ ប្រជាជនកម្ពុជាក៏ធ្លាប់ជាជនភៀសខ្លួនតាមបណ្តាប្រទេសនានាលេីសកលលោក។ កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាជនដែលកំពុងរង់ចាំនូវការសណ្តោសប្រណីទទួលយកជាជនភៀសខ្លួនតាមបណ្តាប្រទេសនានា។
ទោះបីកម្ពុជាតូចមែនពិត ដែលកំពុងតែថែរក្សាសន្តិភាពឱ្យបានគង់វង្ស ប្រយុទ្ធប្រឆាំងការពារប្រជាជនខ្លួនពីជំងឺកូវីដ១៩ និងកំពុងខិតខំស្តារសេដ្ឋកិច្ចជាតិទ្បេីងវិញក៏ដោយ ក៏កម្ពុជាមានបេះដូងធំទូលាយ។ កម្ពុជាមិនអាចឈរឱបដៃមេីលទុក្ខលំបាករបស់ជនភៀសខ្លួនទាំងនោះបានទ្បេីយ។ ផ្ទះតូចក៏តូចចុះ កុំឱ្យតែចិត្តចង្អៀត។
ប្រទេសមានច្បាប់ គ្រួសារមានវិន័យ។ សង្ឃឹមថាប្រជាជនអាហ្វហ្កានីស្ថានទាំងនោះ គោរពទៅតាមច្បាប់ទំលាប់នៃប្រទេសនីមួយៗ រស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងប្រជាជនម្ចាស់ស្រុក។
