អាជ្ញាធរម៉ីន អគ្គនាយករងស៊ីម៉ាក រួមនឹងប្រតិភូប្រទេស កាណាដាទស្សនកិច្ច នៅចម្ការមីន និងស្វែងយល់កិច្ចប្រតិបត្តិការបោសសម្អាតមីន នៅស្រុកថ្មពួក
បន្ទាយមានជ័យ៖ ឯកឧត្តមព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរម៉ីន ឯកឧត្តម ភុំ ភូមិរ៉ូ អគ្គនាយករងស៊ីម៉ាក រួមនឹងប្រតិភូក្រុមការងា រលោក Gregoire Legault តំណាងស្ថានទូតប្រទេសកាណាដា លោក គឹង វណ្ណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុ រាត្រីអភិបាលខេត្ត បន្ទាយមានជ័យ បានអញ្ជើញ ទស្សនកិច្ច នៅចម្ការមីន និងស្វែងយល់កិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ស៊ីម៉ាក នៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុក ថ្មពួកថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២០។
លោក គឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ៖ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេស អាជ្ញាធម៌ម៉ីន អគ្គនាយកស៊ីម៉ាក ដែលបានខំពុះពារគ្រប់បែបយ៉ាងមិនខ្លាចនឿយហត់ លើការងារបោសសម្អាតមីននៅទូទាំងប្រទេសកម្ពុជា ដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាម ពិសេសទឹកដីនៃខេត្តបន្ទាយមានជ័យ ដូចជាស្រុកថ្មពួកជាដើម ដែលសំបូរទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនលើផ្ទៃដីរាប់សិបហិកតា តាំងពីទស្សវត្សរ៍ឆ្នាំ៧០ ក្នុងអំឡុង សង្គ្រាម រ៉ាំរៃអស់រយ:ពេលជាង១០ឆ្នាំ ដោយមកដល់បច្ចុប្បន្ននេះ ផ្ទៃដីមួយចំនួនធំត្រូវបានបោសសម្អាត ដោយក្រុមការងារស៊ីម៉ាក។ លោកអភិបាលរងខេត្ត ក៏បានអរគុណចំពោះម្ចាស់ជំនួយដែលតែងតែជួយដល់កម្ពុជា លើការងារបោសសម្អាតមីន ដោយបានផ្តល់ជាថវិកា និងសម្ភារៈ ជាច្រើនលើការងារទាំងនេះ ។
ឯកឧត្តមព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរម៉ីនដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិសកម្មភាពកម្ចាត់មីនពីឆ្នាំ២០១៨-២០២៥ ស្របទៅនឹងគោលនយោ បាយរាជរដ្ឋាភិបាលអាណ្តតិទី៦ ដែលរៀបចំឲ្យស្របទៅនឹងគោលការអភិវឌ្ឍន៍ប្រកបដោយចីរភាព អាជ្ញាម៉ីនបានរៀបចំផែនការ និងគៀងគររកជួយបន្ថែម ដើម្បីបោសសំអាត គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រៀម ពង្រើកផ្ទៃដីជូនពលរដ្ឋដាំដុះ។
ឯកឧត្តម ភុំ ភូមិរ៉ូ បានលើកឡើងថា ៖ ថ្វីបើគ្រាប់ មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យើងបានធ្វើការបោសសម្អាត់បានមួយចំនួនក៏ដោយ ក៏យើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច បើសិនក្នុងករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវរាយការណ៍ មកអាជ្ញាធរស៊ីម៉ាក ដើម្បីធ្វើការកំទេចចោល ដោយក្នុងនោះប្រជាជនកម្ពុជាយើងជាច្រើនរយនាក់ត្រូវបានទទួលរងគ្រោះថ្នាក់ដោយគ្រាប់ទាំងអស់នេះ ខ្លះត្រួវបាត់បង់ជីវិត និងខ្លះទៀតត្រូវពិការដៃ ជើងជាដើម។ ឯកឧត្តម បន្តថា ៖ ទឹកដីស្រុកថ្មគឺសម្បូទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅសេសសល់ច្រើនតាំងពីសម័យសង្រ្គាម ដែលបច្ចុប្បន្ន ស៊ីម៉ាកកំពុងធ្វើការបោសសម្អាត បានផ្ទៃដីមួយចំនួន មួយចំនួនទៀតកំពុងធ្វើការបោសសម្អាត ។
យោតាមទិន្ន័យចម្ការមីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងខេត្តបន្ទាយមានជ័យមានចម្ការមីន សរុប ៣៩២២ផ្ទៃដី ស្មើរនឹង ២៥,២៤២ហិកតា ។ ចម្ការមីនបោសសម្អាតរួច ២៣៣៥ផ្ទៃដី ស្មើរនឹង ១១៦៧៨ហិកតា ។ និងផ្ទៃនៅសល់មិនទាន់បោសសម្អាត ១៥៨៧ផ្ទៃដី ស្មើនឹង ១៣៥៦៤ហិកតា ៕ ធ.ដ
ដោយ៖ឃិន គន្ធា