រយៈពេល២៤ម៉ោង ចាក់វ៉ាក់សាំងលើពលរដ្ឋបាន១៣ម៉ឺន៩៦៩នាក់ (Video Inside)

ប្រជាពលរដ្ឋ១៣ម៉ឺន៩៦៩នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះ។ ចំនួនពលរដ្ឋ សរុបដែលបានទទួលការចាក់វ៉ា់ក់សាំងគិតត្រឹមថ្ងៃទី៣១សីហានេះ បានកើនដល់១០លាន៦សែន៩ម៉ឺន ៣ពាន់ ៩៦៤នាក់ហើយ, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៨លាន៤សែន៥ម៉ឺន៨ពាន់៩៣នាក់។ 

ក្នុងចំណោមពលរដ្ឋទាំង ជាង១០លាន៦សែននាក់នោះ, ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើងមាន ចំនួន៩លាន១សែន៧ម៉ឺន៥ពាន់៤៧៨នាក់, និងលើយុវជនវ័យ ជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំមានចំនួន ១លាន៥សែន១ម៉ឺន៨ពាន់៤៨៦នាក់។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦ លាននាក់ទូទាំងប្រទេសវិញ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះ ទើបបានបានប្រមាណ៦៦,៨៤%ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី ៣ បន្ថែមទៀតនៅក្នុងខែសីហានេះ ដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជ ធានី និងតាមបណ្តាខេត្តចំនួន។

យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣លើពលរដ្ឋគិតមកដល់ថ្ងៃទី ៣១សីហាឆ្នាំ២០២១ បានចំនួន៦សែន១ម៉ឺន៤រយ២៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner