សម្តេចនាយករដ្ឋមន្ត្រីស្នើរកលទ្ធភាពបើកសាលារៀនដែលមិនពាក់ព័ន្ធការឆ្លងកូវីដ១៩ (Video Inside)

ប្រមុខរាជរដ្ឋាភិបាលបានស្នើរដ្ឋមន្ត្រីក្រសួងអប់រំពិនិត្យរកលទ្ធភាពបើកបង្រៀនសិស្សនៅតាមសាលាមួយចំ នួនដែលមិនមានកូវីដ១៩បានឆ្លង។ សំណើរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានធ្វើតាមរយៈសារសម្លេង មួយនៅថ្ងៃទី៣១សីហានេះ នៅទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ចំនួនប្រមាណ២លាននាក់ បានប្រមាណជាង៧៧ភាគរយហើយ។ សារសម្លេងរបស់សម្តេចបានបញ្ជាក់ថាសាលារៀនគួរបើកតាមកន្លែង ដែលមិនឆ្លង ដោយមិនរង់ចាំការបើកព្រមគ្នាទូទាំងប្រទេសនោះទេ ។

ប្រសាសន៍ស្នើឲ្យមានការសាលារៀនខ្លះសាឡើងវិញនេះ បានធ្វើឡើងនៅទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់សាំង លើក្រុមកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំ បានចំនួន១លាន៥សែន១ម៉ឺន៨ពាន់៤៨៦នាក់ក្នុងរង្វង់គោលដៅ ត្រូវចាក់ចំនួន២លាននាក់។ យោងតាមក្រសួងសុខាភិបាល, សន្ទុះឆ្លងខ្លាំងនៃវីរុសកូវីដ១៩ត្រូវគេឃើញបានកើត ឡើងតាមរាជធានីនិងទីប្រជុំជនរបស់ខេត្តនិងស្រុកមួយចំនួនប៉ុណ្ណោះ គ្រាដែលភូមិឃុំខ្លះដទៃទៀតជាពិសេស ក្នុងតំបន់ជនបទដាច់ស្រយាល មិនមានករណីឆ្លងកូវីដ១៩ចូលក្នុងសហគមន៍ឡើយ ។

កម្ពុជាក៏ដូចជាបណ្តាប្រទេសនានាលើពិភពលោក ចាប់តាំងពីឆ្នាំ២០២០កន្លងមកនេះ វិស័យសិក្សាធិការអប់រំ បានជួបប្រទះនឹងវិបត្តិគំរាមកំហែងនៃជម្ងឺកូវីដ១៩ ដែលបង្កភាពអាក់ខានជាច្រើនលើកដោយសារតែការបិទ ទ្វារសាលារៀន។ យោងតាមអង្គការយូណេស្កូ គិតចាប់តាំងពីមានការឆ្លងកូវីដ១៩នោះមក, សិស្សសាលា ចំនួន ជាង១ពាន់៥០០លាននាក់នៅក្នុងសកលលោក បានរងភាពប៉ះទង្គិចនឹងវិបត្តិសិក្សាដោយសារតែសាលារៀនបិទ និងបើកគ្មានពេលកំណត់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner