ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១០០នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០០នាក់ ថែមទៀត ដែលជាតួ លេខឆ្លងថយចុះចំនួន ៨នាក់ ធៀបនឹងម្សិលមិញ។យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅនេះគឺជាពលរដ្ឋនៅ ក្រុងសេរីសោភណ្ឌ,ស្រុកមង្គលបុរី,ស្រុកអូជ្រៅ,ក្រុងប៉ោយប៉ែត,ស្រុកព្រះនេតព្រះ,ស្រុកភ្នំស្រុក,ស្រុកថ្មពួក,ស្រុកស្វាយចេក,ស្រុកអូជ្រៅ និងមានពលរដ្ឋមកពីខេត្ដបាត់ដំបង, ខេត្ដព្រៃវែង,ខេត្ដតាកែវ, ខេត្ដកំពត, ខេត្ដកំពង់ធំ, ខេត្ដសៀមរាប និងខេត្ដកណ្ដាល។
នៅក្នុងខេត្តបន្ទាយមានជ័យនេះផងដែរ សេចក្តីរាយការណ៍ចុងក្រោយ បាន បញ្ជាក់ការរកឃើញឆ្លងវីរុសបំប្លែងថ្មី Deltaចំនួន៦៣ ករណី ដែលនាំឲ្យការឆ្លងវីរុសសាហាវក្នុងខេត្ត នេះ បាន កើនដល់៣៨៨ករណីហើយ។