ខេត្តសៀមរាប ឆ្លងថ្មី៩៣នាក់ និង ស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៣នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះ ជាតួលេខឆ្លងកើនឡើង១៩នាក់និងតួលេខស្លាប់កើនឡើងម្នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាម រដ្ឋបាលខេត្ត, អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក៣៥នាក់, ក្រុងសៀមរាប១៩នាក់, ស្រុកអង្គរធំ៧ នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកបន្ទាយស្រី៩នាក់, មកពីខេត្តបន្ទាយមានជ័យ២នាក់ និងមកពីខេត្តឧត្តរមាន ជ័យម្នាក់។

ចំណែកអ្នកស្លាប់ទាំង២រួមមានទារកដែលទើបមានអាយុ៧ថ្ងៃ មកពីខេត្តបន្ទាយមានជ័យ និង ស្ត្រី អាយុ៤១ឆ្នាំនៃក្រុងសៀមរាប។  ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់៨៨៦នាក់, ព្យាបាល ជាសះ ស្បើយចំនួន៧ពាន់៣០៨នាក់និងស្លាប់៨៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner