ខេត្តកំពង់ធំ ឆ្លងថ្មី២៩នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៩នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ មានការកើនឡើងចំនួន ៣នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋដែលមានទីលំនៅនៅក្នុងក្រុងស្ទឹងសែន ១៩នាក់, ស្រុកបារាយណ៍ ៣នាក់, ស្រុកស្ទោង ៧នាក់ ។

ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺ កូវីដ១៩ សរុបចំនួន ៣ពាន់៣៧៦នាក់, ជាសះស្បើយឡើងវិញចំនួន ២ពាន់ ៧៣៣នាក់ និងអ្នកស្លាប់សរុបចំនួន ១១២នាក់ ។ នៅក្នុងខេត្តកំពង់ធំនោះផងដែរ មានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៤០នាក់ ហើយគិតរហូតមក ដល់ពេលនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner