ឯកឧត្តម សួន ចាន់ថុល ប្រកាសថា៖ត្រៀម បើក ការដ្ឋាន គម្រោង ពង្រីក និង លើកកម្ពស់ គុណភាព ពី ផ្លូវ កៅស៊ូ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ ក្រសួង សាធារណការ មាន គម្រោង ពង្រីក និងលើកកម្ព
ស់ គុណភាព ពី ផ្លូវ កៅស៊ូ ពីរ ស្រទាប់ ស្តើង DBST ទៅជា ផ្លូវ បេតុង កៅស៊ូ AC ដែលមានគុណភាពខ្ពស់ ។
នេះជាប្រសាសន៏របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសាធារណការនុងដឹកជញ្ជូន ។
ឯកឧត្តុំបន្តថា៖ ផ្លូវ ដែល គ្រោង នឹង លើកកម្ពស់ គុណភាព រួមមាន ផ្លូវជាតិ លេខ ៤១ ត ភ្ជាប់ ផ្លូវជាតិ លេខ ៤ និង ត ភ្ជាប់ ផ្លូវជាតិ លេខ ៣ ផ្លូវជាតិ លេខ ៣១ ពី បែកគុស ទៅ ស្រុក កំពង់ត្រាច ផ្លូវជាតិ លេខ ៣៣ ពី កែប មក កំពង់ត្រាច ដើម្បី អភិវឌ្ឍ តំបន់ឆ្នេរ ជាពិសេស ខេត្ត ព្រះសីហនុ ដែល នឹង ក្លាយ ជា តំបន់ សេដ្ឋកិច្ច ពិសេស យ៉ាងសំខាន់ ផងដែរ ។
ទេសរដ្ឋមន្ត្រី បាន អំពាវនាវ ទៅដល់ ក្រុមហ៊ុន ដឹកជញ្ជូន ទំនិញ កុំ ដឹកជញ្ជូន ទំនិញ លើស ទម្ងន់ កម្រិត កំណត់ ដោយ ច្បាប់ ដែល ធ្វើឱ្យ ផ្លូវ ឆាប់ ខូច ឆាប់ រេច រិល និង បានលើកឡើង នូវ រូបមន្ត ដើម្បី ចែករំលែក ជូន បងប្អូន ប្រជាពលរដ្ឋ បាន ជ្រាប អំពី ការខូចខាត ផ្លូវ ឬ ធ្វើឱ្យ ផ្លូវ ឆាប់ ខូច មុន អាយុ កាល របស់ ផ្លូវ ៕
