អ្នកនាំពាក្យតាលីបង់៖ ក្រុមខ្លួនចង់បានទំនាក់ទំនងល្អជាមួយពិភពលោក រួមទាំងសហរដ្ឋអាមេរិកដែរ

កាប៊ុល៖ មួយថ្ងៃមុនជើងហោះហើរជម្លៀសយោធាអាមេរិកចុងក្រោយ ចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល អ្នកនាំពាក្យក្រុមតាលីបង់លោក ហ្សាប៊ីហ៊ូឡា ម៊ូចាហីដ បាននិយាយថា តាលីបង់ចង់បានទំនាក់ទំនងការទូតល្អជាមួយសហគមន៍អន្តរជាតិ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ។

ក្រុមយុទ្ធជនតាលីបង់បានគ្រប់គ្រងអាកាសយានដ្ឋានកាប៊ុល នៅមុនថ្ងៃរះបន្ទាប់ពីការដកកងទ័ពអាមេរិកចុងក្រោយ ដែលវាជាការបិទបញ្ចប់ភ្លើងសង្គ្រាមដ៏វែងរយៈពេល២០ឆ្នាំមកនេះ។ កងទ័ពអាមេរិកចុងក្រោយត្រូវបានជម្លៀសចេញដោយយន្តហោះ C-17 មួយនាទីមុនពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទសប្តាហ៍នេះ ដោយបញ្ចប់ការចាកចេញយ៉ាងលឿន និងគួរឱ្យអាម៉ាស់មួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន។

សង្រ្គាមដ៏វែងបំផុតរបស់សហរដ្ឋអាមេរិកនេះទៀតសោត បានផ្តាច់ជីវិតទាហានអាមេរិកជិត២ពាន់៥រយនាក់ និងជនជាតិអាហ្វហ្គានីស្ថានប្រមាណ២៤ម៉ឺននាក់ ហើយត្រូវចំណាយថវិកាប្រមាណ ២ ទ្រីលានដុល្លារផងដែរ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner