យោធាអាមេរិកបំផ្លាញយន្តហោះចម្បាំង៧០គ្រឿង និងរថពាសដែករាប់សិបគ្រឿងមុនពេលចាកចេញពីអាហ្វហ្គានីស្ថាន (Video Inside)

កាប៊ុល៖ កងទ័ពអាមេរិកបានបំផ្លាញយន្តហោះចម្បាំងប្រមាណ៧០គ្រឿង និងរថពាសដែករាប់សិនគ្រឿង មុនពេលពួកគេចាកចេញ និងបិទដំណើរការប្រព័ន្ធការពារដែនអាកាស ដែលបានរារាំងការប៉ុនប៉ងវាយប្រហារគ្រាប់រ៉ុក្តែតរបស់ក្រុមរដ្ឋអ៊ីស្លាម នៅមុនថ្ងៃកំណត់នៃការចាកចេញរបស់ពួកគេ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិកលោក ចន ឃើប៊ី(John Kirby) បាននិយាយថា យោធាអាមេរិកមិនខ្វល់ខ្វាយនឹងរូបភាពរបស់សមាជិកតាលីបង់ដែលកំពុងដើរឆ្លងកាត់អាកាសយានដ្ឋានក្រុងកាប៊ុល ដោយកាន់អាវុធ និងតម្រង់ទៅរកឧទ្ធម្ភាគចក្រអាមេរិកឡើយ ដោយលោកបានប្រាប់សារព័ត៌មាន CNN ថា ពួកគេអាចត្រួតពិនិត្យអ្វីៗដែលពួកគេចង់បាន ប៉ុន្តែមិនអាចហោះហើរពួកវាបានទេ។

សូមរំលឹកផងដែរថា ជើងហោះហើរចុងក្រោយរបស់យោធាអាមេរិក បានចេញពីអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ គឺមួយថ្ងៃមុនពេលកំណត់ទី៣១ សីហា ។ ការចាកចេញរបស់សហរដ្ឋអាមេរិកពីអាហ្វហ្គានីស្ថាននេះ ត្រូវបានក្រុមតាលីបង់ចាត់ទុកជាជ័យជម្នះដ៏ធំធេងសម្រាប់ក្រុមរបស់ខ្លួន និង អាហ្វហ្គានីស្ថានទាំងមូល៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner