ពលរដ្ឋមានអាយុ ១២ដល់ ១៧ឆ្នាំ ជាង ១១ម៉ឺននាក់ នៅខេត្ដសៀមរាប បានទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

សៀមរាប ៖ ប្រជាពលរដ្ឋដែលមានអាយុ ១២ ដល់ ១៧ឆ្នាំ នៅក្នុងខេត្ដសៀមរាប ជាង ១១ម៉ឺននាក់ បានទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ហើយ ក្នុងនោះក៍មានជនបរទេសចំនួន ពីរនាក់ ហើយពួកគាត់ត្រៀមចាក់ដូសទី២បន្ដទៀត ។

លោក សុខ ថុល នាយករដ្ឋបាល ខេត្ដសៀមរាប បានបង្ហាញរបាយការណ៍ថា ការផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋមានអាយុ១២ឆ្នាំដល់១៧ឆ្នាំ ដែលបានចាប់ផ្ដើមពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ពោលក្នុងរយៈពេល ១៣ថ្ងៃ បានចំនួនជាង ១១ម៉ឺន១ពាន់នាក់ ហើយក្នុងចំនួនសរុបប្រមាណជាង ១២ម៉ឺននាក់ ត្រៀមបន្ដចាក់ដូសទី២ទៀតនាពេលឆាប់ៗនេះ ។

លោក សុខ ថុល បានឱ្យដឹងបន្ថែមថា ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដូសទី១សម្រាប់ប្រជាពលរដ្ឋខ្មែរមានរយៈពេល ១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ ខែសីហាកន្លងមក ។ លោកថា ចំនួនប្រជាពលរដ្ឋមានអាយុ១២ឆ្នាំ និងក្រោម១៨ឆ្នំា សរុបប្រមាណជាង ១២ម៉ឺននាក់ កំពុងបន្ដចាក់វ៉ាក់សាំងបង្កាជំងឺកូវិដ-១៩ជាបន្តបន្ទាប់ នៅតាមបណ្តាទីតាំង ដែលបានរៀបចំទុកចំនួន ២២កន្លែង ក្នុងស្រុក-ក្រុងទូទាំងខេត្ត ក្នុងនោះរួមមានរៀបចំតាមមណ្ឌលសុខភាពចំនួន ១៧កន្លែង និងនៅតាមបណ្តាទីតាំងមន្ទីរពេទ្យបង្អែកនានា ចំនួន ៥កន្លែងផ្សេងទៀត ។ លោកថា ក្រោយពីការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុហើយនោះ នៅរសៀលថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំគ្រប់រខេត្ដទាំងអស់ និងក្រសួងអប់រំយុវជន និងកីឡា បានប្រជុំពិភាក្សាគ្នាដើម្បីពិនិត្យលទ្ធភាពត្រៀមបើកសាលារៀនឡើងវិញផងដែរ ។

លោកអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះ ដោយបង្ករលក្ខណៈគ្រប់បែបយ៉ាង និងបានអំពាវឲ្យមាតាបិតា អាណាព្យាបាលនៃកុមារ នាំកូនចៅមកទទួលយកការចាក់វ៉ាក់សាំងនេះ ឲ្យបានគ្រប់ៗគ្នានិងទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងជម្ងឺៗកូវីដ-១៩ ដោយចាប់ផ្តើមចេញពីបុគ្គលម្នាក់ គ្រួសារមួយ និងឈានទៅពង្រីកឲ្យបាន ឆន្ទៈនៃការទទួលខុសត្រូវជារួម នៅក្នុងសង្គមជាតិទាំងមូល៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner