ឥណ្ឌាជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់តាលីបង់លើកដំបូងចាប់ពីការដួលរលំទីក្រុងកាប៊ុល

ក្រសួង​ការបរទេស​ឥណ្ឌា​បាន​និយាយ​ថា​កាល​ពី​ថ្ងៃ​អង្គារ ទី​៣១ សីហា​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​កាតា​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រុម​តាលីបង់​ ដែល​ជា​ជួប​ប្រជុំ​ផ្លូវ​ការ​ដំបូង​ចាប់​តាំង​ពី​ក្រុម​ជ្រុម​និយម​នេះ​ចូល​កាន់កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​។

លោក​ឯកអគ្គរដ្ឋទូត​ឌីប៉ាក មីតតាល​បាន​ជួប​ជា​មួយ​លោក​សឺរ ម៉ូហាម៉េដ អាបាស ស្តានីកហ្សៃ​ប្រធាន​ការិយាល័យ​នយោបាយ​តាលីបង់​ប្រចាំ​ក្រុង​ដូហា។ ក្រសួង​ការបរទេស​ឥណ្ឌា​បាន​និយាយ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​សុវត្ថិភាព​របស់​ជនជាតិ​ឥណ្ឌា​ដែល​មាន​វត្តមាន​នៅ​អាហ្វហ្គានីស្ថាន​។

លោក​មីតតាល​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​របស់​ឥណ្ឌា​ថា​ក្រុម​ឧទ្ទាម​ប្រឆាំង​ឥណ្ឌា​នៅ​អាច​បន្ត​ប្រើប្រាស់​ទឹកដី​អាហ្វហ្គានីស្ថាន​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ឥណ្ឌា​។ ឥណ្ឌា​មាន​ការ​ព្រួយ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​តាលីបង់​ដោយ​សារ​ក្រុម​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​សត្រូវ​របស់​ឥណ្ឌា​ គឺ​ប្រទេស​ប៉ាគីស្ថាន​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner