ក្រសួងការពារជាតិជប៉ុន បានដាក់សំណើបង្កើនកញ្ចប់ថវិកាប្រមាណ ៥.៤៨ទ្រីលានយ៉េន សម្រាប់ចំណាយលើវិស័យយោធាក្នុងឆ្នាំ២០២២

អត្ថបទដោយ៖
AMS OneMinute

ក្រសួងការពារជាតិជប៉ុន បានដាក់សំណើបង្កើនកញ្ចប់ថវិកាប្រមាណ ៥.៤៨ទ្រីលានយ៉េន ដែលប្រហាក់ប្រហែលនឹង ៤៩ប៊ីលានដុល្លារ សម្រាប់ចំណាយលើវិស័យយោធាក្នុងឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនសមត្ថភាពកងកម្លាំងយោធារបស់ខ្លួន ក្នុងវិស័យថ្មី និងលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីទប់ទល់នឹងវត្តមានយោធាចិនដែលកំពុងតែកើនឡើង។

តាមរយៈកញ្ចប់ថវិកានេះ ជប៉ុនក៏មានបំណងក្នុងការការពារកោះដាច់ស្រយាលរបស់ខ្លួន ដែលមានដូចជាប្រជុំកោះជម្លោះ Senkaku ដែលត្រូវទាមទារដោយចិន និងតៃវ៉ាន់ផងដែរ។

ការបង្កើនអានុភាពយោធានុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ជាការគំរាមកំហែង ខណៈសកម្មភាពរបស់ចិននៅក្បែរប្រជុំកោះជម្លោះបង្កជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ជប៉ុន។

ប្រភព៖ Asia Nikkei

ads banner