អប្សរាព្រឹកនេះ ០២ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1    រាជរដ្ឋាភិបាល បង្កើតសង្កាត់២ បន្ថែមទៀត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕         …ឃ្លីប… (អត្ថបទ រូបភាព លីមហួត+ពិសិដ្ឋ, អាន កាត់ត វណ្ណលុក)

BH1  សម្តេចក្រឡាហោម ស ខេង ឱ្យសមត្ថកិច្ចបន្តរឹតបន្តឹង ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយគ្មានការលើកលែង ៕ …ឃ្លីប… (រ៉ាវុធ + ប៊ុនហុក + ស្រីនុច)

L2    សម្ដេចពិជយ៍សេនា ទៀ បាញ់ អំពាវនាវ ដល់វិស័យឯកជន រ៉ាប់រងថ្លៃវ៉ាក់សាំង កូវីដ-១៩ ដោយខ្លួនឯង ៕ …ឃ្លីប… (អត្ថបទ រូបភាព លីមហួត + ពិសិដ្ឋ, អាន កាត់ត វណ្ណលុក)

SB2   អភិបាលរាជធានីបញ្ជាក់ថា នៅភ្នំពេញ អត្រាឆ្លងជម្ងឺកូវីដ-១៩បានថយចុះ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ,មកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន ៕…អានផ្ទាល់

V5      ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់និស្សិតថា ធ្វើការងារត្រូវភ្ជាប់ជាមួយបេះដូង ទើបមានប្រសិទ្ធភាព៕…អានផ្ទាល់ (ដោយ វណ្ណា)

L3    និស្សិតខ្មែរ នៅកូរ៉េខាងត្បូង មានទីស្នាក់ការផ្ទាល់ខ្លួន ជាលើកដំបូង សម្រាប់ការផ្លាស់ប្តូរ​ចំណេះ​ដឹង បទពិសោធ និងជួយដោះស្រាយបញ្ហានានា របស់និស្សិត ក្នុងកំឡុងពេល សិក្សានៅកូរ៉េ ៕ …ឃ្លីប… (អត្ថបទ រូបភាព លីមហួត+ពិសិដ្ឋ, អាន កាត់ត វណ្ណលុក)

D7     គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធពីការប្រកាសផ្សព្វផ្សាយប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែកញ្ញា …អានផ្ទាល់ (ដោយ៖ជា សេឌី)

D1     ការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ កំពុងពន្លឿន ដើម្បីបានប្រើប្រាស់ចូលរួមចុះឈ្មោះ និងចូលរួមបោះឆ្នោត នៅឆ្នាំ២០២២ និង២០២៣ខាងមុខនេះ៕…អានផ្ទាល់ (ដោយ៖សំ វិច្ឆការ)

V3    ឯកឧត្តម ហ៊ុន ម៉ានី៖ហេតុអីស្ថាប័នបរទេសមួយចំនួន ឬក៏ស្ថាប័នមិនមែនរាជរដ្ឋាភិបាលមួយចំនួនផ្តល់បរិយាកាសឱ្យជនមួយចំនួនអាចប្រព្រឹត្តទៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយមិនគោរពច្បាប់ទាល់តែសោះ?  …អានផ្ទាល់ (ដោយ AMS)

វគ្គទី២៖សុវត្ថិភាពសង្គម

Z1      ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យស្ថានភាពផ្លូវក្រោមដី  នៅស្ពានអាកាសចោមចៅ  លិចទឹក  និងមានការកកស្ទះចរាចរណ៍ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១៕…អានផ្ទាល់ (ដោយ៖ភារ៉ា)

ខេត្តបន្ទាយមានជ័យ

D4     ភ្លៀងធ្លាក់១មេធំ កាលពីយប់ថ្ងៃទី៣១សីហា បង្ករអោយមានជំនន់ទឹកភ្លៀង លិចផ្លូវ, ស្ពាន នៅច្រកព្រំដែនតំបន់ម៉ាឡៃ អូរព្រំដែន កម្ពុជា -ថៃ ៕…លោក ឃិន គន្ធា…រាយការណ៍តាមទូរស័ព្ទ…(កាត់ត ជា សេឌី)

ខេត្តព្រះសីហនុ

D3     ក្រុមគ្រូពេទ្យមកពីបណ្តាមណ្ឌលសុខភាព នៃខេត្តព្រះសីហនុត្រូវបានរំសាយអោយត្រឡប់ទៅកន្លែងការងារដើមរបស់ខ្លួនវិញ បន្ទាប់ពីបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ៕…អានផ្ទាល់ ដោយ៖ខៀវ សាវ៉ុន

ខេត្តកំពត

BH3  រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីបូកសរុបលទ្ធផលការងារ សម្រេចបាន ប្រចាំខែសីហា ឆ្នាំ២០២១ ៕ …អានផ្ទាល់… (អួង វ៉ឹង + សិលា សារិន)

ខេត្តសៀមរាប

BH5  ពលរដ្ឋមានអាយុ១២ ដល់១៧ឆ្នាំ ជាង១១ម៉ឺននាក់ នៅខេត្ដសៀមរាប បានទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត)

ខេត្តព្រះវិហារ

D6     ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ដឹកនំាកម្លំាងចុះបង្ក្រាបគ្រឿងញៀនបានចំនួន៨៦៤គ្រាប់៕…អានផ្ទាល់ (ដោយ៖ឈឿន ចាន់)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តបាត់ដំបង

D8     រដ្ឋបាលខេត្តបាត់ដំបង និងប្រធានអនុគណៈកម្មការសាងសង់ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-19 កំណត់យកទីតាំងឃ្លាំង២កន្លែង ក្នុងស្រុកសំពៅលូន ធ្វើជាមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាល ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

ខេត្តឧត្តរមានជ័យ

D5     អាជ្ញាធរខេត្តឧត្តរមានជ័យ សម្របសម្រួលរកដំណោះស្រាយ ជាមួយយោធា ដែលចូលទៅសាងសង់លេណដ្ឋាន អាស្រ័យផល នៅលើដីតំបន់ប្រវត្តិសាស្ត្រស្រុកអន្លង់វែង៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តបាត់ដំបង

D2     រដ្ឋបាលខេត្តបាត់ដំបង បានបន្តនាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលព្យាបាលពលករ និងនៅតាមមណ្ឌលចាក់វ៉ាក់សាំង ស្ថិតក្នុងស្រុកសង្កែ៕…អានផ្ទាល់ (ដោយ៖សំ វិច្ឆការ)

ខេត្តកំពង់ចាម

BH2  អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ផ្ដល់ជូនតាមរយៈ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ជូនដល់បងប្អូនអតីតយុទ្ធជន ចំនួន៣៤គ្រួសារ ក្នុងខេត្តកំពង់ចាម ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក លី ពៅ)

ខេត្តកំពង់ធំ

BH4  ព្រះសង្ឃគង់ចាំព្រះវស្សា ៦៦អង្គ នៅវត្តក្តីអណ្តែត បានទទួលអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ប៊ុន រដ្ឋា)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——អន្តរជាតិ

G1     លោក ពូទីន និយាយថា សហរដ្ឋអាមេរិកសម្រេចបានលទ្ធផល «សូន្យ» ក្នុងសង្គ្រាម២០ឆ្នាំនៅអាហ្វហ្គានីស្ថាន

——–បទយកការណ៍

ជនពិការភាពថ្លង់មួយក្រុមពួតដៃគ្នាបង្កើតកម្មវិធីព័ត៌មានជាភាសាសញ្ញាស្តីពីកូវីដ១៩

MC: ខណ:ដែលព័ត៌មានស្តីពីកូវីដ១៩ ត្រូវបានផ្សព្ធផ្សាយយ៉ាងទូលំទូលាយលើបណ្តាញសង្គម និង ប្រព័ន្ធផ្សព្ធ ផ្សាយនានា ប៉ុន្តែមានមនុស្សមួយក្រុមគឺពិបាកទទួលយកនូវព័ត៌មានទាំងនោះ។ ពួកគាត់គឺជាជនមានពិការភាពថ្លង់។ ដើម្បីដោះស្រាយបញ្ហានេះជនពិការភាពថ្លង់មួយក្រុមបាន ពួតដៃគ្នាបង្កើតកម្មវិធីព័ត៌មានជាភាសាសញ្ញាស្តីពីកូវីដ១៩ និងផ្សព្ធផ្សាយជារៀងរាល់ថ្ងៃនៅលើ បណ្តាញសង្គម។ ជាបន្តសូមទស្សនាបទយការណ៍ ដែលរៀបចំដោយកញ្ញាយ៉ាន់ លីណា។

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner