ក្រសួងធនធានទឹកអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នភ្លៀងនាំទឹកជំនន់ (Video Inside)
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវពលរដ្ឋតាមខេត្តនៅតំបន់វាលទំនាបកណ្តាលត្រូវ ប្រុងប្រយ័ត្ននឹងជំនន់់ទឹកភ្លៀងក្នុងសប្តាហ៍ដែលកម្ពុជាកំពុងរងឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងជាមួយនិងប្រព័ន្ធសម្ពាធទាបបន្ថែមទៀត។
សេចក្តីអំពាវនាវរបស់រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុ និយមលោកចាន់យុថា។ បានធ្វើឡើងក្រោយភ្លៀងនាំទឹកជំនន់បានហូរលិចលង់ក្នុងភូមិក្នុងឃុំ២នៃស្រុកម៉ាឡៃគឺ ឃុំម៉ាឡៃនិងឃុំបឹងបេងនិងនៅក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបងដែលស្ថិតក្នុងឃុំបួរ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមក្នុងសប្តាហ៍នេះ បណ្តាខេត្តនៅតំបន់វាល ទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន, ចំណែកភូមិសាស្ត្រមួយចំនួនទៀត ក្នុងតំបន់ វាលទំនាបកណ្តាល ក៏នឹងមានជំនន់ទឹកភ្លៀងកើតឡើងដែរ ។ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្ន ។
ជំនន់ទឹកភ្លៀងក្នុងតំបន់មួយចំនួននៃខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងនាពេលនេះ នៅមិនទាន់មានសេចក្តី រាយការណ៍ជុំករណីរងគ្រោះនិងភាពអន្តរាយទ្រព្យសម្បត្តិនោះទេ។