ក្រសួងអប់រំបញ្ចេញគោលការណ៍៥ចំណុចក្នុងការបើកសាលារៀន (Video Inside)
ក្រសួងអប់រំបានសម្រចយកគោលការណ៍ចំនួន៥ចំណុចក្នុងការអនុញ្ញាតការបើកសាលារៀនឡើងវិញក្រោយ សេចក្តីស្នើរបស់ប្រមុខរាជរដ្ឋាភិបាល។ កិច្ចប្រជុំថ្ងៃទី១កញ្ញានេះដែលចូលរួមដោយរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួនណារ៉ុន បានអនុញ្ញាតបើកសាលារៀន តាមការរៀបចំជាបណ្តុំ ដែលមានចំនួនសិស្សតិចជាង១៥នាក់, និងការរៀនឆ្លាស់វេន ឬការរៀនតាមបែបចម្រុះនៅតាមតំបន់ប្រជុំជននិងទីក្រុងដែលមានការឆ្លងតិច និងដែល មានការចាក់វ៉ាក់សាំងរួច។
ក្នុងគោលការណ៍សម្រេចទាំង៥នៃការបើកសាលារៀនឡើងវិញផងដែរ ក៏មានការ បង្រៀននិងរៀនពីចម្ងាយតាមប្រព័ន្ធអនឡាញ ចំពោះភូមិសាស្ត្រដែលមានហានិភ័យឆ្លងខ្ពស់។ យោងតាម គោលការណ៍ដដែល ក្រសួងបានតម្រូវការពង្រឹងវិធានការការពារសុខភាពបុគ្គលិកអប់រំ, អ្នកសិក្សា ជាពិសេស គ្រូបង្រៀនដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។