ខេត្តបាត់ដំបង ឆ្លងថ្មី៨៥នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៥នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀត ក្នុង រយៈពេល២៤ម៉ោងចុងក្រោយនេះ ។

យោងតាមរដ្ឋបាលខេត្តការឆ្លងនៅថ្ងៃនេះ ជាករណីឆ្លងក្នុងសហគមន៍ចំនួន ៨៤នាក់ និងម្នាក់ទៀតបានឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើ ពលរដ្ឋនៅក្នុងក្រុងបាត់ដំបងចំនួន ៤នាក់, ស្រុកបាណន់ ៤នាក់, ស្រុករតនមណ្ឌល ២នាក់, ស្រុកឯកភ្នំ ៤នាក់, ស្រុកមោងឬស្សី ២១នាក់, ស្រុកបវេល ៦នាក់, ស្រុកសង្កែ ៣នាក់, ស្រុកកំរៀង ១០នាក់, ស្រុកសំពៅលូន ១៦នាក់, ស្រុកគាស់ក្រឡ ម្នាក់, ស្រុកភ្នំព្រឹក ២នាក់ និងឆ្លងលើពលរដ្ឋមកពីខេត្តពោធិ៍សាត់ ម្នាក់, ខេត្តបន្ទាយ មានជ័យ ៦នាក់, ខេត្តត្បូងឃ្មុំ ៤នាក់ និងខេត្តព្រៃវែងចំនួន ម្នាក់។

ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាបុរស ចំណាស់ អាយុ ៧៦ឆ្នាំ នៃស្រុកថ្មគោល ។ ខេត្តបាត់ដំបងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៨០៧នាក់, អ្នកជាសះស្បើយសរុបចំនួន ៤ពាន់ ៩៤២នាក់ និងអ្នកស្លាប់បានកើនដល់ចំនួន ៧៥នាក់ ហើយ។ នៅក្នុងខេត្តបាត់ដំបងនោះផងដែរ មានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៤២នាក់ ហើយគិតរហូតមក ដល់ពេលនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner