ខេត្តសៀមរាបបិទភូមិ២ដែល ឆ្លងថ្មីកូវីដ១៩ (Video Inside)

ខេត្តសៀមរាបបានសម្រេចកំណត់ភូមិ២ក្នុងស្រុកពួកជាតំបន់ក្រហម និងបានបិទខ្ទប់ភូមិទាំង២ជាបណ្ដោះអា សន្នរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ភូមិប្រឡាយនិងភូមិគោកស្នួលនៃឃុំខ្នាត ស្រុកពួក នឹងត្រូវបិទខ្ទប់ចាប់ពីថ្ងៃទី១ដល់១៤កញ្ញា។

ខេត្តសៀមរាប បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៤នាក់និងស្លាប់២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ មានការថយ ចុះចំនួន៩នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើត លើពលរដ្ឋមានទីលំនៅក្នុងស្រុកជីក្រែង៣នាក់, ស្រុកសូទ្រនិគម ម្នាក់, ស្រុកពួក ២៦នាក់, ស្រុកអង្គរជុំ ១៦នាក់, ក្រុងសៀមរាប២៨នាក់, ស្រុកអង្គរធំ ម្នាក់, ស្រុកប្រាសាទបាគង ២នាក់, ស្រុកវ៉ារិន ម្នាក់ និងឆ្លងលើពលរដ្ឋមក ពីខេត្តកំពង់ធំ ២នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តបន្ទាយមានជ័យ ម្នាក់ និងខេត្តកំពង់ឆ្នាំង ម្នាក់ ។

ខេត្តសៀម រាប គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧ពាន់ ៩៧១នាក់, អ្នកជាសះស្បើយ ឡើងវិញមានចំនួន ៧ពាន់ ៤០៩នាក់ និងអ្នកស្លាប់បានកើនដល់ចំនួន ៨៨នាក់ ហើយ ។ នៅក្នុងខេត្តសៀមរាប ដដែលនោះទៀត មានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ១៨០នាក់ ហើយគិតរហូតមកដល់ពេលនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner