ខេត្តកំពង់ធំបើកផ្សារធំៗក្នុងក្រុងសាឡើងវិញក្រោយការបិទ២៥ថ្ងៃ (Video Inside)
ផ្សារចំនួន ៣ ក្នុងក្រុងស្ទឹងសែន ដែលបានបិទរយៈពេល២៥ថ្ងៃកន្លងមក នឹងត្រូវបានបើកសាឡើងវិញចាប់ពី ថ្ងៃស្អែកនេះទៅ ក្រោយពីស្ថានភាពនៃការរីករាលដាល ត្រូវបានគ្រប់គ្រងបានឡើងវិញ ។ នៅថ្ងៃទី១ខែកញ្ញា នេះ អភិបាលខេត្តកំពង់ធំ លោកសុខលូ ត្រូវគេឃើញបានចុះពិនិត្យសកម្មភាពការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅក្នុងនិងជុំវិញបរិវេណផ្សារកំពង់ធំ, ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ក្នុងក្រុងស្ទឹងសែន មុននឹងដាក់ឲ្យ ដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។
ខេត្តកំពង់ធំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២០នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀតផងដែរ ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនោះគឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងស្ទឹងសែន ៧នាក់, ស្រុកកំពង់ស្វាយ ម្នាក់, ស្រុកបារាយណ៍ ៨នាក់ និងឆ្លងលើពលរដ្ឋនៅស្រុងតាំងគោក ម្នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹង ពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៣៩៦នាក់, ជាសះស្បើយចំនួន ២ពាន់៨០៧នាក់ និងមាន អ្នកស្លាប់បានកើនឡើងដល់ ១១៣នាក់ ហើយ ។ ដោយឡែកនៅក្នុងខេត្តកំពង់ធំដដែល ចំនួនអ្នកឆ្លងវីរុសបំប្លែង ថ្មី Delta មានចំនួន ៤០នាក់ ហើយគិតរហូតមក ដល់ពេលនេះ ៕