ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣២នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣២នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយនេះ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន ១៤នាក់, ករណីឆ្លងលើពលករ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៨នាក់ និងករណីឆ្លងនៅក្នុងសហគមន៍ ចំនួន១០នាក់ ដែលជាពលរដ្ឋនៅក្នុងស្រុកត្រពាំងប្រាសាទ២នាក់, ស្រុកអន្លង់វែង ៧នាក់ និងម្នាក់ទៀត ជាបុគ្គ លិកនៃក្រុមហ៊ុនអូរស្មាច់រីសត ។

ខេត្តឧត្តរមានជ័យគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦ពាន់៦៣២នាក់, អ្នកជាសះស្បើយចំនួន ៣ពាន់ ១៩៤នាក់ និងមានអ្នកស្លាប់ចំនួន ១២នាក់ ។ នៅក្នុងខេត្តឧត្តរមានជ័យនោះផងដែរ មានអ្នកឆ្លងវីរុស បំប្លែងថ្មី Delta ចំនួន ២២៥នាក់ ហើយគិតរហូតមកដល់ ពេលនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner