ខេត្តស្ទឹងត្រែង ឆ្លងថ្មី១១នាក់ (Video Inside)

ខេត្តស្ទឹងត្រែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១១នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀត ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីនៅថ្ងៃនេះ មានការថយចុះចំនួន៧នាក់ធៀបនឹងការរកឃើញកាល ពីម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋដែលមានទីលំនៅក្នុងក្រុងស្ទឹង ត្រែងទាំងអស់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាបុរសអាយុ៦២ឆ្នាំ នៃស្រុកស្ទឹងត្រែង ។ ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងបច្ចុប្បន្នមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ១២នាក់, ជាសះស្បើយឡើងវិញចំនួន ៦៣៦នាក់ និងមានអ្នកស្លាប់បានកើនដល់ចំនួន ១១នាក់ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner