ខេត្តកំពង់ចាម ឆ្លងថ្មី២០នាក់ និង ស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២០នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការធ្លាក់ចុះមកវិញចំនួន ១៨នាក់ បើប្រៀបធៀបនឹង ម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត, ការឆ្លងនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋរស់នៅក្នុង ក្រុងកំពង់ចាមចំនួន ម្នាក់, ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ម្នាក់, ស្រុកកោះសូទិន ០៦នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកជើងព្រៃ២៨នាក់, ស្រុកព្រៃឈរ ០៤នាក់, ស្រុកស្ទឹងត្រង់ ០២នាក់ និងឆ្លងលើអ្នកដំណើរមកពីរាជធានី ភ្នំពេញចំនួនម្នាក់។ ចំណែកអ្នកស្លាប់ថ្មី២នាក់ ថែមទៀតនោះវិញ គឺជាបុរសចំណាស់ អាយុ ៨៧ឆ្នាំនៃស្រុក ស្ទឹងត្រង់ និងស្រ្តីមា្នក់ទៀតអាយុ ៣៦ឆ្នាំ ជាពលរដ្ឋមកពីខេត្តត្បូងឃ្មុំ ។

 ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៥ពាន់ ១៦៥ករណី, ព្យាបាលជាសះស្បើយ ចំនួន ៤ពាន់ ៤៧៣នាក់ និងចំនួនអ្នកស្លាប់បានកើនដល់១២២នាក់ហើយ ។ ខេត្តកំពង់ចាម ក៏មានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ២៩នាក់ផងដែរ គិតរហូតមកដល់ពេលនេះ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner