ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៥នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៥នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោង ចុងក្រោយនេះ ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ គឺជាពលរដ្ឋដែលមានទីលំនៅក្នុង ក្រុងកំពង់ឆ្នាំងចំនួន ១២នាក់ និងស្រុកបរិបូរណ៌ចំនួន ៣នាក់ ។ ចំណែកអ្នកស្លាប់ ២នាក់ ទៀតនោះវិញ គឺជាស្រ្តី ចំណាស់អាយុ ៧១ឆ្នាំ និង ៨១ឆ្នាំ និងស្រុករលាប្អៀរ និងស្រុកជលគីរី ។
ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ មានអ្នក ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៧៨២នាក់, ជាសះស្បើយឡើងវិញចំនួន ២ពាន់ ៣៧២នាក់ និង មានអ្នក ស្លាប់បានកើនដល់ ៨២នាក់ ហើយ ៕