ខេត្តស្វាយរៀង ឆ្លងថ្មី៣នាក់ (Video Inside)

ខេត្តស្វាយរៀង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ថែមទៀតនៅថ្ងៃនេះ ដែលជាតួលេខឆ្លងថយ ចុះចំនួន៣នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត, ការឆ្លងនៅថ្ងៃនេះ គឺជាករណីឆ្លងលើ កម្មការិនីរោងចក្រចំនួនម្នាក់ និងឆ្លងលើអ្នកដំណើរចូលក្នុងខេត្តចំនួន ២នាក់ ។ អ្នកទាំងជំងឺកូវីដ១៩ថ្មីទាំងនោះ មានអាសយដ្ឋាននៅស្រុកស្វាយជំ្រ២នាក់ និងមកពីរាជធានីភ្នំពេញម្នាក់ ។

ខេត្តស្វាយរៀង គិតត្រឹមថ្ងៃនេះ មាន អ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៥ពាន់៥៤៣នាក់, អ្នកជាសះស្បើយមានសរុបចំនួន៥ពាន់២១៨នាក់ និងមានអ្នក ស្លាប់ចំនួន ១៣៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner