ខេត្តព្រៃវែង ឆ្លងថ្មី២០នាក់ (Video Inside)

ខេត្តព្រៃវែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២០នាក់ ថែមទៀត ដែលជាតួលខឆ្លងកើនឡើងម្នាក់ បើធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង ២០នាក់ នោះគឺជាពលរដ្ឋ ដែលមានទីលំនៅក្នុងស្រុកព្រះស្ដេចចំនួន ៦នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកស្វាយអន្ទរ ៣នាក់, ស្រុកមេ សាង៣នាក់, ស្រុកកញ្ជ្រៀច៣នាក់, ស្រុកបាភ្នំ ម្នាក់ និងឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន ម្នាក់។

ខេត្តព្រៃវែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៨០៤នាក់, ជាសះ ស្បើយឡើងវិញចំនួន ៥ពាន់២៧៧នាក់ និងមានអ្នកស្លាប់សរុបចំនួន ១១១នាក់ ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺ វីរុសបំប្លែងថ្មី Delta ចំនួន ៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner