ខេត្តកោះកុង ឆ្លងថ្មី៤នាក់ (Video Inside)
ខេត្តកោះកុងនៅថ្ងៃនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤នាក់ ថែមទៀត ដែលជាតួលេខឆ្លងធ្លាក់ចុះ ចំនួន ៦នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺថ្មីទាំង ៤នាក់ នោះជាពលរដ្ឋមាន អាសយដ្ឋាននៅក្នុងក្រុងខេមរភូមិន្ទម្នាក់, ស្រុកបូទុមសាគរម្នាក់, ស្រុកស្រែអំបិល ម្នាក់ និងឆ្លងលើអ្នកដំណើរមក កំពត ម្នាក់ ។ ខេត្តកោះកុងនៅថ្ងៃនេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១៥នាក់ ផងដែរ ៕