ខេត្តកំពត ឆ្លងថ្មី២៤នាក់ និង ស្លាប់១នាក់ (Video Inside)

ខេត្តកំពត បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៤នាក់ និងស្លាប់ម្នាក់ ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងនៅថ្ងៃនេះ បានកើនឡើងចំនួន ៥នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្តការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋជាអ្នកស្រុកកំពង់ត្រាចចំនួន ២នាក់, ក្រុងកំពត ម្នាក់, ស្រុកឈូក ៩នាក់, ស្រុកដងទង់ម្នាក់, ស្រុកទឹកឈូ ៧នាក់, ស្រុកបន្ទាយមាស ២នាក់, ក្រុងបូគោ ម្នាក់ និងឆ្លងលើអ្នកដំណើរមកពីខេត្តតាកែវ ម្នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀតនោះវិញ គឺជាស្រ្តីចំណាស់ អាយុ៦០ ឆ្នាំ នៃស្រុកទឹកឈូ ។

ខេត្តកំពត គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៧៤៨នាក់, ជាសះ ស្បើយចំនួន ៣ពាន់ ៥៤១នាក់ និងមានអ្នកស្លាប់សរុបចំនួន ៦៨នាក់ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner