អនុក្រឹត្យបង្កើតឃុំបួវិល (Video Inside)
ឃុំថ្មីមូយក្នុងខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងយោងតាមអនុក្រិត្យមួយចុះហត្ថលេខាដោយសម្តេចនាយក រដ្ឋមន្ត្រីហ៊ុនសែន។ ឃុំបួវិល ត្រូវបានបង្កើតឡើងយោងតាមអនុក្រិត្យចុះហត្ថលេខាកាលពីថ្ងៃទី២០សីហា ដែល ស្ថិតនៅក្នុងស្រុកបរវេលនៃខេត្តបាត់ដំបង។
ភូមិចំនួន៩ ត្រូវបានកាត់ពីបណ្តាឃុំនានា បង្កើតជាឃុំបួវិល ក្នុង នោះ គឺភូមិបវេល២, ភូមិទំនប់ទឹក, ភូមិព្រៃទទឹង១, ភូមិព្រៃទទឹង២, ភូមិគោក, ភូមិស្លខ្លាញ់, ភូមិកំពង់ឆ្នាំង១, ភូមិ កំពង់ឆ្នាំង២ និងភូមិសាមគ្គី។ បើរួមទាំងឃុំថ្មីបួវិលនេះទៀត ស្រុកបរវេល មានឃុំសារុបចំនួន៦ហើយនាពេល នេះ។