គ.ជ.ប រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធពីការប្រកាសផ្សព្វផ្សាយ ប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។
សេចក្តីប្រកាស ព័ត៌មានគជប, កិច្ចប្រជុំនេះនឹងគ្រោងធ្វើនៅថ្ងៃទី១០ ខែកញ្ញាតាមប្រព័ន្ធវីដេអូ ដែលនឹងមានការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន, ការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត, ការចុះឈ្មោះ អ្នក សង្កេតការណ៍ជាតិនិងអន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ កម្ពុជានឹងមានរៀបចំ ដំណើរការបោះឆ្នោតឃុំនិងសង្កាត់នៅក្នុងឆ្នាំ២០២២និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣។