តម្លៃប្រេងថយចុះតិចតួចរយៈពេល១៥ថ្ងៃខាងមុខ (Video Inside)
តម្លៃប្រេងឥន្ធនៈ បានបន្ដថយចុះតិចតួចថែមទៀតសម្រាប់ការលក់រយៈ ពេល១៥ថ្ងៃ ខាងមុខនេះ។ យោងតាម ក្រសួងពាណិជ្ជកម្មតម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពី ថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ គឺ ប្រេងសាំងធម្មតា មានតម្លៃ ៣ពាន់៩០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺមានការថយចុះចំនួន ១០០រៀល បើ ធៀបទៅការលក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា…ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៣ពាន់៥០០ រៀលក្នុង១ លីត្រ ដែលតម្លៃនេះថយចុះចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១៥ ថ្ងៃមុន។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៤សេនក្នុងមួយលីត្រ ដើម្បីជា ការទប់ ស្កាត់តម្លៃប្រេងក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។