រកឃើញគ្រាប់ទម្លាក់មិនទាន់ផ្ទុះ៦គ្រាប់នៅកំពង់ឆ្នាំង (Video Inside)

គ្រាប់ចាស់ៗមិនទាន់ផ្ទុះចំនួន ០៦គ្រាប់ ដែលជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ ត្រូវបានគេប្រទះឃើញ នៅក្នុងខេត្តកំពង់ឆ្នាំង។ កម្លាំងនគរបាលស្រុកបរិបូណ៍ បានសហការជាមួយកម្លាំងស៊ីម៉ាក់ CMAC ចុះយក គ្រាប់មិនទាន់ផ្ទុះដែលមិនទាន់ស្គាល់ឈ្មោះទាំងនោះដែលបានរកឃើញ នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ក្នុងស្រុកបរិបូណ៍កាលពីថ្ងៃអង្គារ ទី៣១ ខែសីហា។ កម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។

យោងតាមអាជ្ញាធរមីនបានឲ្យដឹងថា កម្ពុជាក្នុងរយ:ពេល៧ខែនៃឆ្នាំ២០២១ នេះមនុស្សយ៉ាងហោចចំនួន៣២នាក់បានស្លាប់និងរងរបួសដោយសារសំណល់ជាតិផ្ទុះនានាក្នុងប្រទេស។ ទំហំ ផ្ទៃដីដែលអង្គភាពCMAC បានជួយរំដោះយកចេញពីចំការមីនក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ បានចំនួនជាង៦៤ លានម៉ែត្រក្រឡា, ចំណែកគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទដែលបានកំទេចចោលមានសរុបចំនួន ៣ម៉ឺន១ពាន់៦៦៥គ្រាប់។

នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកផ្សេងទៀត គ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ចំនួន៣គ្រាប់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញក្នុងខេត្តសៀមរាបកាលពីថ្ងៃទី៣១សីហា។ គ្រាប់ត្បាល់៨២ មីលីម៉ែត្រ ចំនួន ១គ្រាប់, គ្រាប់បេ៤០ ចំនួន១គ្រាប់ និងគ្រាប់ផ្លោង២៣មីលីម៉ែត្រ ចំនួន១គ្រាប់ ត្រូវបានគេរក ឃើញ នៅក្បែរផ្ទះចំណុចជើងភ្នំក្រោម ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ គ្រាប់មិនទាន់ផ្ទុះទាំងនោះ ត្រូវបានគេប្រមូលរក្សាទុកដើម្បីធ្វើ ការកម្ទេចចោល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner