អតីតយុទ្ធជនម្នាក់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក (Video Inside)
អតីតយោធាម្នាក់ជាជនពិការដៃនិងជើង អាយុ៥៤ឆ្នាំ បានបាត់បង់ជីវិតក្រោយមានហេតុការណ៍ផ្ទុះគ្រាប់បែក នៅក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ សេចក្តីរាយការណ៍របស់សមត្ថកិច្ចនគរបាលបានសន្និដ្ឋានថាគឺជា អំពើធ្វើអត្តឃាត ប៉ុន្តែមូលហេតុនៃការធ្វើអត្តឃាត មិនបានបញ្ជាក់ឡើយ។
ហេតុការណ៍នោះបានកើតឡើង កាលពីថ្ងៃទី៣១សីហា ស្ថិតក្នុងភូមិរង្វាន, ឃុំណាំតៅ ស្រុកភ្នំស្រុក។ អធិការនគរបាលស្តីទីស្រុកភ្នំស្រុក លោក ប៉ិក គឹកហៀក បានអោយដឹងថា យុទ្ធជនពិការលោក ម៉ី កូត អាយុ៥៤ឆ្នាំ គឺជាអតីតទាហាននៃកងពលលេខ១២ ។ សមត្ថកិច្ចបានថ្លែងថា ជនរងគ្រោះបានធ្វើអត្តឃាតដោយបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន នៅក្នុងកូនខ្ទមបណ្តាល របួសធ្ងន់ និងហូរឈាមរហូតដល់ស្លាប់។ មូលហេតុនៃការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនោះ មិនមានការសរសេរ បញ្ជាក់ក្នុងសេចក្តីរាយការណ៍ឡើយ។